ដល់ពេលហើយ
កំឡុងពេលបុណ្យណូអែល នៅព្រះវិហាររបស់ពួកយើង។ ខ្ញុំបានមើលសមាជិកក្រុមចំរៀងជាច្រើន រៀបចំខ្លួនឈរនៅចំពោះមុខពួកជំនុំ ខណះពេលគ្រូបញ្ផារបទភ្លេងបានបើកក្រដាសបទភ្លេងនៅលើជើងទ្រពណ៌ខ្មៅមួយ។ ឧបករណ៍ ភ្លេងជាច្រើន បានចាប់ផ្តើមប្រគំឡើង អ្នកចម្រៀងក៏បានបន្លឺសម្លេងជាបទចម្រៀងយ៉ាងពិរោះ ដោយពាក្យថា “ចូរមកដល់ពេលថ្វាយបង្គំហើយ។”
ទោះបីបើខ្ញុំនឹកស្មានថា នឹងបានឮចម្រៀងសរសើរពីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែញញឹម សរសើរដល់ការជ្រើសរើសបទចម្រៀង បានយ៉ាងត្រឹមត្រូវផងដែរ។ កាលពីសប្តាហ៍ដំបូង ខ្ញុំបានអានបទគម្ពីរពីការ ប្រសូតរបស់ព្រះយេស៊ូវក្នុងព្រះគម្ពីរលូកា កាលនោះខ្ញុំបាននឹកចាំថា នៅថ្ងៃបុណ្យណូអែលដំបូងបង្អស់ មិនមានការជប់លៀងទំនើបៗ ការឱ្យអំណោយ និងការស៊ីលៀងផ្សេងៗទេ ប៉ុន្តែ មានការថ្វាយបង្គំ។
ក្រោយពីទេវតាបានប្រកាស់ដំណឹងប្រាប់ទៅដល់ពួកអ្នកគង្វាល ពីការប្រសូតមករបស់ព្រះយេស៊ូវហើយ នោះក្រុមចម្រៀងនៃពួកទេវតា បានចាប់ផ្តើមបន្លឺឡើងជាបទសរសើរដល់ព្រះដោយច្រៀងថា “សួរស្តីដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត!”(លូកា 2:13-14)។ ពួកអ្នកគង្វាលបានឆ្លើយតប ដោយការរត់សំដៅទៅភូមិបេថ្លិហឹម ជាកន្លែងដែលពួកគេបានជួបព្រះអង្គដែលទើបនឹងប្រសូតមកផ្ទុំនៅក្នុងស្នូតសត្វក្នុងក្រោលសត្វ។ ពួកគេក៏បានវិលមកកន្លែងពួកគេវិញ “ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញនោះ ដូចជា ទេវតាបានប្រាប់មក”(ខ.20)។ ចូលមក ជួបជាមួយព្រះរាជបុត្រា ដោយមុខទល់នឹងមុខដោយបាននឹកចាំថា ពួកអ្នកគង្វាលថ្វាយបង្គំព្រះវបិតា។
ចូរពិចារណាមើលពីការឆ្លើយតបរបស់អ្នក ចំពោះការយាងមកផែនដីរបស់ព្រះយេស៊ូវនៅសព្វថ្ងៃនេះ ។
តើមានកន្លែងសំរាប់ថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នករាល់គ្នា ដើម្បីអបអរសាទរចំពោះការប្រសូតរបស់ទ្រង់ដែរឬទេ? —Jennifer Benson Schuldt
ចូរសង្ឃឹមក្នុង ព្រះជាម្ចាស់
ខណៈពេល ដែលខ្ញុំបានបើកឡានចេញពីពិធីបុណ្យណូអែលនៅល្ងាចមួយ នោះក្រុមគ្រួសារខ្ញុំ ហើយនិងខ្ញុំបានជិះទៅក្បែរព្រះវិហារមួយនៅជនបទ ដែលបានក្រសោប ដោយផ្ទាំងព្រិលពាសពេញ ហើយនៅចន្លោះនោះគេឃើញមានពន្លឺព្រិចៗជះចេញ មកក្រៅ។ បើមើលពីចម្ងាយទៅ ខ្ញុំអាចដឹងថា វាជាការឈប់សម្រាកបុណ្យ ។
ខ្សែអំពូលភ្លើងពណ៌សបានបង្កើតជាទំរងអក្សធំថា ៖H-O-P-E ប្រែថាសង្ឃឹម ។ ពន្លឺដែលជះចេញមកពីពាក្យទាំងនេះចូលទៅក្នុងភាពងងឹកបានរំលឹកខ្ញុំថា ព្រះយេស៊ូវគឺជាតួនៃក្តីសង្ឃឹម ហើយទ្រង់តែងតែគង់នៅជាក្តីសង្ឃឹមសំរាប់មនុស្សជាតិទាំងអស់ជាដរាប។
មុនពេលព្រះយេស៊ូវប្រសូត បណ្តាជនបានសង្ឃឹមដល់ព្រះមេស៊ី ដ្បិតអី មានតែទ្រង់ទេអាចទទួលយកនូវអំពើបាបរបស់ពួកគេ ហើយនឹងអាចសុំការអត់ទោសពីព្រះជាម្ចាស់ក្នុងនាមរបស់ពួកគេផងដែរ(អេសាយ 53:12)។ ពួកគេបានសង្ឃឹមថា ព្រះមេស៊ីនឹងប្រសូតមកតាមរយៈនាងព្រហ្មចារី ហើយនាងនឹងប្រសូតបានបុត្រា ១ នៅភូមិបេថ្លេហឹម ត្រូវថ្វាយព្រះនាមថា អេម៉ាញូអែល “ព្រះគង់ជាមួយ”(7:14)។ នៅយប់ដែលព្រះយេស៊ូវ បានប្រសូតមក សេចក្តីសង្ឃឹមរបស់ពួកគេបានសម្រេច(លូកា 2:1-14)។
ទោះបីជា យើងមិនបានមកទាន់កាលព្រះយេស៊ូវប្រសូតមកជាព្រះឱរស់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែជាប្រភពនៃសេចក្តីសង្ឃឹមដដែល។ យើងទន្ទឹងរង់ចាំនូវការយាងមកជាលើកទី២(ម៉ាថាយ 24:30) យើងបានដឹងជាមុនថា ព្រះទ្រង់នឹងរៀបចំកន្លែងនៅស្ថានសួគ៌សំរាប់យើង(យ៉ូហាន 14:2) ហើយនឹងបានរស់នៅជាមួយទ្រង់ ក្នុងទីក្រុងបរិសុទ្ឋ(ថែស្សាឡូនិចទី១ 4:16)។ ក្នុងនាមយើងជាគ្រីស្ទាន យើងអាចសម្លឹងឆ្ពោះទៅមុខ ពីព្រោះ បុត្រតូចនោះគឺជាអ្នកគ្រប់គ្រង ហើយមកដល់ពេលនេះទៀត ទ្រង់នៅតែជាអ្នកគ្រប់គ្រងដដែល“ជាព្រះអម្ចាស់យេស៊ូវ ជាក្តីសង្ឃឹមរបស់យើងរាល់គ្នា”(ធីម៉ូថេទី១ 1:1)។ _Jennifer Benson Schuldt
ការលើកលែងទោសរបស់ព្រះជាម្ចាស់
នៅ រាល់ឆ្នាំ នាចុងខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញការសុំទោសជាសាធារណៈក្នុងពិធីអរព្រះគុណ។ នៅក្នុងពិធីនោះ ប្រធានាធិបតីមួយរូបរបស់សហរដ្ឋអាមេរិកថ្លែងសន្ទរកថា៖ «ភ្ញៀវកិត្តិយសរបស់យើងនៅថ្ងៃនេះ ដូចជាភ័យបន្តិច។ គ្មាននរណាម្នាក់ប្រាប់គាត់ថា ខ្ញុំនឹងលើកទោសគាត់ទេ»។ មាន់បារាំងដ៏កំសត់មានហេតុផលនឹងភ័យខ្លាច ព្រោះគេនឹងយកវាធ្វើជាអាហារពេលល្ងាចបុណ្យអរព្រះគុណថ្ងៃនេះ។
យើងក៏មិនខុសគ្នាអ្វីដែរ ពេលណាយើងដឹងថាខ្លួនមានបាប។ បើសិនជាគ្មានព្រះជាម្ចាស់លើកលែងទោសទេ នោះយើងនឹងវិនាស។ លក្ខខណ្ឌនេះ គឺជាលទ្ធផលផ្ទាល់កើតចេញពីកំហុសរបស់យើង។ ព្រះគម្ពីរចែងថា៖ «ឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់»(រ៉ូម ៦:២៣)។ ទោះជាយ៉ាងណា យើងបានរួចពីទោសមួយជីវិត ដោយសារព្រះបុត្រាព្រះជាម្ចាស់ទទួលបាបជំនួសយើង នៅលើឈើឆ្កាង។ អំពើបាបយើងជាប់ឆ្កាងជាមួយព្រះអង្គ យើងរស់ក្នុងសេចក្តីសុចរិត ដោយសារស្នាមរំពាត់លើអង្គទ្រង់យើងបានជាសះស្បើយ (១ពេត្រុស ២:២៤)។ ទីមួយ បទព្រះគម្ពីរ យ៉ូហាន ១:៧ ប្រាប់យើងថា ព្រះលោហិតព្រះយេស៊ូវបានសម្អាតយើងរួចពីបាបហើយ។
យើងដឹងថា ព្រះជាមា្ចស់បានលើសទោសយើងរួចពីបាបហើយ ពេលយើងប្រកាសទទួលស្គាល់ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ ហើយជឿថាព្រះបិតាបានប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញ (រ៉ូម ១០:៩)។
ថ្ងៃនេះ ចូរពិចារណាមើល ថាតើអ្នកត្រូវឆ្លើយតបចំពោះព្រះជាម្ចាស់ដោយរបៀបណា ដែលទ្រង់ដែលបានប្រទានការអត់ទោសដល់អ្នកដូច្នេះ ។-Jennifer Benson Schuldt
ជួបគ្នាពេលក្រោយ
ជីតារបស់ខ្ញុំមិនព្រមនិយាយថា “លាហើយ”ទេ ព្រោះគាត់មានអារម្មណ៍ថា ពាក្យនេះបានបង្ហាញពីដំណាក់កាលចុងក្រោយខ្លាំងពេក ។ ហេតុនេះហើយបានជា បន្ទាប់ពីបានមកសួរសុខទុក្ខគាត់ហើយ ពេលដែលយើងកំពុងបើកបរចេញពីផ្ទះគាត់ គាត់តែងតែមានទម្លាប់លាគ្នា តាមរបៀបដដែលជានិច្ច ។ គឺគាត់ឈរនៅមុខរបងពណ៌បៃតង ខាងមុខផ្ទះគាត់ ហើយបោយដៃលា ដោយពាក្យថា “ជួបគ្នាពេលក្រោយ”។
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនចំាបាច់និយាយថា “លាហើយ” ទៅអ្នកដែលយើងស្រឡាញ់ក៏បាន ឲ្យតែអ្នកនោះបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះហើយ ។ ព្រះគម្ពីរបានសន្យាថា យើងនឹងបានជួបពួកគេម្តងទៀត ។
សាវ័កប៉ុលបានមានប្រសាសន៍ថា យើងមិនត្រូវ “កើតទុក្ខព្រួយ ដូចអ្នកឯទៀត ដែលគ្មានសង្ឃឹម”ឡើយ(១ថែស្សាឡូនិច ៣:១៣) ព្រោះកាលណាព្រះយេស៊ូវ យាងមកវិញ ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នា ដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស (ខ.១៥-១៧)។ យើងមានទំនុកចិត្តថា នៅថ្ងៃណាមួយ យើងនឹងបានទៅនៅនគរស្ថានសួគ៌ ដែលជាកន្លែងដែល“គ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ” (វិវរណៈ ២១:៤)។ យើងនឹងបាន “ទៅនៅជាមួយព្រះអម្ចាស់ជានិរន្ត” នៅក្នុងកន្លែងដ៏អស្ចារ្យនេះ(១ថែ-ស្សាឡូនិច ៤:១៧)។
គ្រីស្ទបរិស័ទមានសង្ឃឹមថា ពួកគេនឹងបានជួបជុំជាមួយព្រះគ្រីស្ទជារៀងរហូត និងនៅជាមួយមនុស្សជាទីស្រឡាញ់ ដែលបានលាចាកលោកទៅ ។ ហេតុនេះហើយបានជាលោកប៉ុល…
ការលើកបន្ទុកធ្ងន់
ថ្ងៃមួយខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំ កំពុងព្យាយាមលើកដុំដែកទម្ងន់២គីឡូក្រាម ឲ្យខ្ពស់ផុតក្បាលរបស់វា ។ នេះជាសេចក្តីប្រាថ្នាដ៏ធំ សម្រាប់ក្មេងដែលមានអាយុពីរបីឆ្នាំ ។ វាអាចលើកដុំដែកនោះផុតពីដី បានកម្ពស់តែពីរបីសង់ទីម៉ែត្រទេ ប៉ុន្តែ កែវភ្នែករបស់វាបញ្ជាក់អំពីការតាំងចិត្ត ហើយមុខរបស់វាក៏ឡើងក្រហម ដោយសារការប្រឹងលើកនោះ ។ ខ្ញុំក៏ជួយលើកវា ហើយយើងក៏រួមគ្នាលើកដុំដែកនោះឡើងលើ ឆ្ពោះទៅរកពិដានផ្ទះ ។ ការលើកដុំដែក មានការពិបាកសម្រាប់វា តែសម្រាប់ខ្ញុំ គឺងាយស្រួលទេ ។
នៅពេលយើងមានកិច្ចការដែលពិបាកៗធ្វើ នោះចូរយើងគិតដល់ព្រះយេស៊ូវចុះ ។ នៅពេលជីវិតរបស់យើងហាក់ដូចជាមាន ទៅដោយទុកលំបាក់ជាច្រើន ដែលកំពុងវិលវល់ នោះព្រះយេស៊ូវទ្រង់អាចជួយយើងយ៉ាងងាយ ទោះនោះជាការឈឺធ្មេញ ឬជាការឈ្មោះប្រកែកគ្នាដ៏ធ្ងន់ធ្ងរ ឬក៏សូម្បីតែការលំបាកទាំងអស់នោះកើតឡើង ក្នុងពេលតែមួយក៏ដោយ ។ ទ្រង់អាចដោះស្រាយអ្វីៗគ្រប់យ៉ាង ហេតុនេះហើយបានជាទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
តើអ្នកនឿយហត់ ដោយសារបញ្ហាដែលកើតមានមិនចេះចប់មិនចេះហើយឬ? តើអ្នកមានទុក្ខលំបាក ដោយភាពតប់ប្រមល់ និងការព្រួយបារម្ភឬ? មានតែព្រះយេស៊ូវទេ ដែលជាដំណោះស្រាយដ៏ពិត ។ ការចូលទៅជិតព្រះអម្ចាស់ ដោយការអធិស្ឋាន នាំឲ្យយើងអាចផ្ទេរបន្ទុកយើង ដល់ទ្រង់ ដើម្បីឲ្យទ្រង់ជួយទ្រទ្រង់យើង(ទំនុកតម្កើង ៥៥:២២)។ នៅថ្ងៃនេះ ចូរទូលសូមឲ្យទ្រង់ជួយអ្នក ក្នុងគ្រប់ការទាំងអស់ចុះ ។…
ការសុំរៀបការ ដោយការបន្ទាបខ្លួន
កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានស្តាប់រឿងនិទានជាច្រើនអំពីការភ្ជាប់ពាក្យ។ មិត្តភ័ក្ររបស់ខ្ញុំ ដែលនិយមចូលចិត្តស្តាប់រឿងទាំងនោះ បានប្រាប់ខ្ញុំអំពីការភ្ជាប់ពាក្យនៅភោជ្ជនីយដ្ឋានថ្លៃៗ និងនៅពេលថ្ងៃលិច នៅលើកំពូលភ្នំ ហើយនិងនៅក្នុងរទេះសេះ ដែលកំពុងបរតាមផ្លូវជាដើម ។ ហើយខ្ញុំក៏បាននឹកចាំអំពីរឿងមួយ ដែលដំណាលអំពីបុរសវ័យក្មេងម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយគ្រាន់តែបានលៀងជើងឲ្យនាងប៉ុណ្ណោះ ។ ការសុំរៀបការដោយការបន្ទាបខ្លួនរបស់គាត់ បានបង្ហាញថា គាត់បានយល់ថា ការបន្ទាបខ្លួនគឺជាការដ៏ចាំ បាច់ នៅក្នុងការប្តេជ្ញាចិត្តអស់មួយជីវិត ។
សាវ័កប៉ុលក៏បានយល់ដឹងផងដែរ អំពីសារះសំខាន់នៃការបន្ទាបខ្លួន និងអំពីរបៀបដែលការបន្ទាបខ្លួន នាំឲ្យយើងមានការរួបរួមគ្នា ។ ការបន្ទាបខ្លួនគឺពិតជាសំខាន់យ៉ាងពិសេស ចំពោះទំនាក់ទំនងប្តីប្រពន្ធ ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើងគួរតែឲ្យតម្លៃប្តីឬប្រពន្ធរបស់ខ្លួន ឲ្យបានលើសខ្លួនឯងទៅទៀត ហើយត្រូវស្វែងរកប្រយោជន៍ឲ្យពួកគេ ។
យើងអាចធ្វើការបន្ទាបខ្លួន ដោយបម្រើប្តីឬប្រពន្ធរបស់យើង ហើយគ្មានការបម្រើអ្វី ដែលតូចស្តើងពេក ឬធំពេកឡើយ ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បាន “បន្ទាបព្រះអង្គទ្រង់ … រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៨)។ ការដែលទ្រង់មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន គឺបង្ហាញអំពីសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង ។
តើអ្នកអាចធ្វើការអ្វីនៅថ្ងៃនេះ ដើម្បីបម្រើដោយបន្ទាបខ្លួន ដល់អ្នកជាទីស្រឡាញ់របស់ខ្លួន? អ្នកប្រហែលជាត្រូវធ្វើកិច្ចការដ៏សាមញ្ញ ដូចជាការមិនដាក់ស្ពៃក្តោប…
ភពព្រហស្បតិ៍ធ្លាក់ចុះ
ថ្ងៃមួយ ខ្ញុំបានទិញប្រពន្ធ័ព្រះអាទិត្យគំរូដែលមិនសូវថ្លៃមួយឱ្យកូនប្រុសខ្ញុំ។ ការតម្លើងវាគឺត្រូវការខ្ញុំព្យួរពីដំបូលលើ។ បន្ទាប់ឱនចុះឡើងប្រាំឬប្រាំមួយដងមក ខ្ញុំស្រវាំងភ្នែកហើយហត់។ ប៉ុន្មានម៉ោងក្រោយមក យើងឮ សំឡេងភ្លើង ពេលភពព្រហស្បតិ៍បុកជញ្ជាំង។ ក្រោយមកពេលយប់នោះខ្ញុំបានគិតពីរបៀបដែលវត្ថុចំលងដែលមិនជាប់ មាំយើងធ្លាក់បែក ប៉ុន្តែ ព្រះយេស៊ូវទ្រទ្រង់ពិភពលោកដ៏ពិតនេះ។ “ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរ ដោយសារទ្រង់”(កូល៉ុស ១:១៧)។
ព្រះអម្ចាស់យេស៊ូកាន់ពិភពលោកជាមួយគ្នា ថែរក្សាច្បាប់ធម្មជាតិដែលគ្រប់គ្រងកាឡាក់ស៊ី។ ព្រះអាទិកររបស់យើងទ្រទ្រង់ “គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”(ហេព្រឺរ១:៣)។ ព្រះយេស៊ូពេញដោយឥទ្ធិឫទ្ធិដែលទ្រង់ធ្វើឱ្យសាកលលោក ក្នុងរបៀបដោយបញ្ជាវា ឱ្យមានដូច្នោះ! អស្ចារ្យដូច្នេះដែរ គឺព្រះយេស៊ូវលើសពីអ្នកថែរក្សាពិភពលោកទៅទៀត។ ទ្រង់ទ្រទ្រង់យើងផងដែរ។ ទ្រង់ “ផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឱ្យគ្រប់ទាំងអស់មានជីវិតមានដង្ហើមគ្រប់ជំពូក” (កិច្ចការ ១៧:២៥)។
ពេលខ្លះប្រហែលព្រះយេស៊ូវប្រទានឱ្យយើងខុសពីអ្វីដែលយើងសង្ឃឹម តែព្រះអង្គសង្គ្រោះរបស់យើងថែរក្សាឱ្យយើងទៅមុខ ទោះបីយើងបាក់បែកទឹកចិត្ត ដោយត្រូវការលុះ ឬទ្រាំទ្រនឹងជំងឺ។ រហូតដល់ថ្ងៃដែលទ្រង់ហៅយើងត្រលប់ទៅលំនៅយើងវិញ យើងអាចទុកចិត្តថា ទ្រង់ដែលថែរក្សាភពព្រហស្បតិ៍មិនឱ្យធ្លាក់គឺជាទ្រង់ដែលទ្រយើងផងដែរ។ —Jennifer Benson Schuldt
ពីព្រោះ
ថ្ងៃមួយ កូនរបស់ខ្ញុំដែលទើបតែដើរតតេះតតាស់និយាយថា៖ «ខ្ញុំស្រឡាញ់ម៉ាក់»។ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជាក្មេងប្រុសអាយុ៣ឆ្នាំនិយាយបែបនេះ។ កូនខ្ញុំឆ្លើយថា៖ «ពីព្រោះប៉ាលេងឡានជាមួយខ្ញុំ»។ ពេលខ្ញុំសួរថា តើមានហេតុផលអីទៀតទេ កូនខ្ញុំឆ្លើយថា៖ «អត់មានទៀតទេ»។ ពាក្យឆ្លើយបែបខ្ញុំញញឹមទាំងពេញចិត្តណាស់។ តែខ្ញុំក៏គិតទៅដល់របៀបខ្ញុំទាក់ទងជាមួយព្រះអង្គ។ តើខ្ញុំស្រឡាញ់ និងទុកចិត្តព្រះអង្គនូវអ្វីដែលទ្រង់បានធ្វើសម្រាប់ខ្ញុំដែរឬទេ? តើយើងនៅតែស្រឡាញ់ និងទុកចិត្តលើទ្រង់ទេ ពេលមិនមានព្រះពរ?
លោកយ៉ូបត្រូវតែឆ្លើយនូវសំណួរទាំងនេះ ពេលគ្រោះមហន្តរាយឆក់យកជីវិតកូនគាត់ ហើយបំផ្លាញទ្រព្យសម្បត្តិគាត់អស់រលីង។ ប្រពន្ធគាត់ប្រាប់ប្តីថា៖ «ប្រមាថព្រះជាម្ចាស់ ហើយស្លាប់ទៅ ប្រសើរជាង» (២:៩)ផ្ទុយទៅវិញ លោកយ៉ូបឆ្លើយតបថា៖ «យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?» (ខ១០)។ ពិតមែនលោកយ៉ូបត្រូវជំនះគ្រប់ឧបសគ្គ ក្រោយពេលសោកនាដកម្ម គាត់ខឹងនឹងមិត្តសំឡាញ់ ដែលចោទសួរពីព្រះដ៏មានប្ញទ្ធានុភាព។ គាត់សន្យានៅចំពោះព្រះជាម្ចាស់ថា៖ «ទោះបីទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ»(១៣:១៥)។
សេចក្តីស្រឡាញ់របស់លោកយ៉ូប ចំពោះព្រះបិតាគង់នៅស្ថានសួគ៌ មិនមែនផ្អែកលើដំណោះស្រាយបែបហ្នឹងទេ។ ផ្ទុយទៅវិញ គាត់ស្រឡាញ់ និងទុកចិត្តព្រះជាម្ចាស់ ពីព្រោះទ្រង់ជាព្រះលើទាំងអស់។ លោកយ៉ូបមានប្រសាសន៍ថា៖ «ទ្រង់មានព្រះហប្ញទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិប្ញទ្ធិដ៏ក្រៃលែង (៩:៤)។
សេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់ មិនមែនអាស្រ័យលើព្រះពរទេ តែដោយសារទ្រង់គឺជាព្រះលើទាំងអស់ ។ Jennifer Benson Schuldt